ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោកជំទាវ នៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំ ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ និមន្ត ជួបជុំគ្នានៅបរិវេណជម្ពូប្រឹក្សា បានរៀបចំពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីទាំងមូលបានសង្រួមកាយវាចារចិត្ត គោរពដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានពាក់លីនៅសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី និងបានថ្វាយសក្ការៈបួងសួងសុំឱ្យសេចក្តីសុខ សន្តិភាព និងស្ថិរភាព កើតមានឡើងវិញ លើទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទបច្ចុប្បន្នដែលប្រទេសកម្ពុជាកំពុង ប្រឈមនឹងសង្គ្រាមជាមួយនឹងយោធាថៃ និងដើម្បីជំរុញស្មារតីប្រជាពលរដ្ឋក្នុងការទាមទារសន្តិភាព ដោយផ្លូវច្បាប់ តាមសន្តិវិធី និងធម៌អហិង្សា៕











