សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាទាំងមូល បានថ្វាយសារលិខិត បានថ្វាយសារលិខិត សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ «នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា នាឱកាសឆ្លងឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦ ដែលនឹង ឈានចូលមកដល់នាពេលខាងមុខនេះ ទូលព្រះបង្គំយើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជន កម្ពុជាទាំងមូល សូមថ្វាយព្រះពរ បវរសួស្តី សិរីមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយចំពោះ សម្តេចព្រះវររាជ មាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់មានប្រ ព្រះអង្គទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណ ភ្លឺថ្លា ព្រះកាយពលសិរីវឌ្ឍនា ព្រះជន្មាយុយឺនយូរ និងចាកផុតនូវព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ សុខក្សេមក្សាន្ត ចម្រុងចម្រើនសម្រាប់ប្រជារាស្ត្រ ជាកូនចៅ ចៅទួត របស់ព្រះអង្គជាអង្វែងតរៀងទៅ។
ទូលព្រះបង្គំជាខ្ញុំ សូមគោរពស្ញប់ស្ញែង និងចងចាំមិនអាចបំភ្លេចបាន ចំពោះព្រះរាជគុណូបការៈ និងព្រះមហា ករុណាទិគុណដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែល ព្រះអង្គតែងយកព្រះទ័យទុកដាក់ខ្ពស់ក្នុងព្រះរាជសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា ព្រមទាំងបំពេញព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម គាំទ្រ និងបរិច្ចាគនូវព្រះរាជទ្រព្យផ្ទាល់របស់ ព្រះអង្គ រះអង្គ ដើម្បីជាតិ សាសនា សនា និងប្រជារាស្ត្រខ្មែរ ជាពិសេសវីរកងទ័ព ជួរមុខ និងប្រជានុរាស្ត្រភៀសសឹក ក្នុងពេលដែលប្រទេសកម្ពុជាទទួលរងនូវការឈ្លានពានយ៉ាងឃោរឃៅព្រៃផ្សៃ និង ដោយគ្មានមូលហេតុរបស់កងទ័ពថៃ។
ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតជាថ្មីម្តងទៀត លើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធីបារមីខ្លាំងក្លា បុណ្យបារមីនៃ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះវររាជបិតា ជាតិខ្មែរព្រះបរមរតនកោដ្ឋ សូមតាមជួយបីបាច់ថែរក្សា សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងព្រះញាតិវង្សានុវង្ស សូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរនិងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចព្រះវររាជមាតាជាតិខ្មែរ ទ្រង់ព្រះរាជមេត្តាទទួលនូវគាវរភក្តីភាពដ៏ខ្ពង់ខ្ពស់បំផុតពី ទូលព្រះបង្គំយើងខ្ញុំ»៕


