នៅថ្ងៃសៅរ៍ ១៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ចាន់ ស៊ីណាត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណាលើ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ព្រមទាំងក្រុមប្រឹក្សាឃុំ មេឃុំ និងចុះត្រួតពិនិត្យអណ្តូងទឹកស្អាត និងសមិទ្ធផលនានា ស្ថិតក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ នាំយកនូវសម្ភារៈពេទ្យ និងថ្នាំពេទ្យប្រគល់ទៅមណ្ឌលសុខភាពបង្អែកឃុំចំណាលើ ព្រមទាំងប្រគេនបច្ច័យជូនចៅអធិការវត្តប្រាសាទបីសម្រាប់សាងសង់សាលាឆាន់ និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនឃុំ ដោយនាំយកនូវថវិកា និងប្រគល់អណ្ដូងទឹកមួយ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជួយដល់ការអភិវឌ្ឍឃុំចំណាលើឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕


