ត្បូងឃ្មុំ៖ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម កែវ ពិសិដ្ឋ អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម សន សារ៉ាណា ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ចុះជួយ ភូមិជាំធ្លក បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយបងប្អូន ប្រជាពលរដ្ឋ រស់នៅភូមិជាំធ្លក ព្រមទាំងមេភូមិទាំង ១០ ដែលស្ថិតនៅឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខ ដោយក្តីនឹករលឹម ពីសំណាក់ ឯកឧត្តម កែវ ពិសិដ្ឋតំណាងរាស្រ្តខេត្តកំពង់ចាម និងបាននាំយកមកនូវ សម្ភារៈ និងថវិកាចំនួន២០៤០ដុល្លារអាមេរិក ដើម្បីរៀបចំកម្មវិធីរីករាយប្រណីជាតិខ្មែរយើង ឆ្នាំវក អដ្ឋសក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ និងដើម្បីជាការលើកទឹកចិត្ត ជូនដល់អាជ្ញាធរ មានសមត្ថកិច្ច មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និង បងប្អូនប្រជាពលរដ្ឋ យើងនៅមូលដ្ឋាន ដែលបានខិតខំអនុវត្តការងារកន្លងមក។
អ្នកតំណាងរាស្រ្ត ខេត្តកំពង់ចាម ចាត់តំណាង ចុះជួយសំណេះសំណាល និងលើកទឹកចិត្ត ជាមួយបងប្អូនប្រជាពលរដ្ឋ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
