ស្វាយរៀង: ដោយបានទទួលដំណឹងថា លោក ថោង ឆេង ប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង កំពុងមានជម្ងឺ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តស្វាយរៀង បានចាត់តាំង ក្រុមជំនួយការ លោកជំទាវផ្ទាល់ នាំយកថវិកា ចំនួន២០០ដុល្លាអាមេរិក ជូនលោកផ្ទាល់ដៃ ដើម្បីពិនិត្យ និងព្យាបាលជម្ងឺ។
លោកជំទាវ ម៉ែន សំអន ចាត់ជំនួយការ យកថវិកាឧបត្ថម្ភជូនប្រធានគណៈឃោសនាអប់រំ ខេត្តស្វាយរៀង សម្រាប់ពិនិត្យជម្ងឺ
