គណៈចលនាស្រ្តី ខេត្តកំពង់ឆ្នាំង នាំអំណោយជូនចាស់ជរាគ្មានទីពឹងនៅស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង


ស្រុករលាប្អៀ៖ នៅព្រឹកថៃ្ងទី៨ ខែមេសា ឆ្នាំ២០១៦ លោកជំទាវ កែ ច័ន្ទមុនី អនុប្រធានគណៈចលនាស្រ្តី នៃគណៈចលនា មហាជន គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញ ចួលរួមដំណើរដោយ លោកជំទាវប៉ាល់យឿន លោកជំទាវ តុងណារី អនុប្រធានក្រុមចលនាស្រ្តីគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និង លោកថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្ត បានអញ្ជើញចុះសំណេះសំណាល និងសាកសួរសុខទុក្ខ នាំយកអំណោយ ជូនចាស់ជរាគ្មានទីពឹង និងពិនិត្យមើលស្ថានភាពគ្រួសារអតីតយុទ្ធជនឈ្មោះលឹមវណ្ណារ៉ា ដែលរស់នៅភូមិចំការឃ្លៃ ឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះដែរ លោកជំទាវ កែ ច័ន្ទមុនី ព្រមទាំងលោកជំទាវតុងណារី,លោកជំទាវ ប៉ាល់យឿននិងលោកថោងចំរើន បានមានប្រសាសន៍នឹងឲជួយជួសជុលផ្ទះជូនគ្រួសារអតីតយុទ្ធជនឈ្មោះលឹមវណ្ណារ៉ា អោយបានសមរម្យនិងមានបង្គន់អនាម័យផងដែរ៕
Kampong Chhang 9-4-2016 (2)                                          Kampong Chhang 9-4-2016 (3)
Kampong Chhang 9-4-2016 (4)                                        Kampong Chhang 9-4-2016 (6)
Kampong Chhang 9-4-2016 (8)                                        Kampong Chhang 9-4-2016 (9)