ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីភាព ចូលរួមកិច្ចប្រជុំលើកទី១២ របស់ អ.ដ.ក.ដើម្បីពិនិត្យ និងពិភាក្សា


ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១២ របស់ អ.ដ.ក. ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្ដិធម៌ និងជាប្រធានអ.ដ.ក. នៅទីស្ដីការក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖

១- សេចក្ដីរាយការណ៍សង្ខេបស្ដីពីសកម្មភាពការងាររបស់ អ.ដ.ក. នៅចន្លោះកិច្ចប្រជុំលើកទី១១ និងលើកទី១២ នៃ អ.ដ.ក.
២- ពិនិត្យ និងសម្រេចលើសេចក្ដីព្រាងផែនការការងារឆ្នាំ ២០២៦ របស់ អ.ដ.ក.
៣- ពិនិត្យ និងសម្រេចលើការស្នើសុំផ្ដល់នីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី៣
៤- បញ្ហាផ្សេងៗ។