ក្រុមការងារចុះឃុំកំពង់ហៅ ប្រជុំត្រួតពិនិត្យលទ្ធផលការងារនិងលើកទិសដៅអនុវត្តបន្តដើម្បីឈានទៅទទួលជ័យជំនៈការបោះឆ្នោតឆ្នាំ២០១៨


កំពង់ឆ្នាំងៈឯកឧត្តមកែវ ពៅ សមាជិកអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមការងារចុះឃុំកំពង់ហៅ ស្រុកកំពង់លែង បានក្រើនរំលឹកក្រុមការងារចុះឃុំកំពង់ហៅ និងក្រុមការងារឃុំភូមិត្រូវពិនិត្យលទ្ធផលការងារអនុវត្តកន្លងមកនិងលើកទិសដៅអនុវត្តបន្តឆ្ពោះទៅទទួលជ័យជំនះការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ឆ្នាំ ២០១៨ខាងមុខ។

ឯកឧត្តមកែវ ពៅបានមានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារនិងលើកទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីក្រុមការងារចុះឃុំនិងក្រុមការងារថ្នាក់ឃុំភូមិសរុបចំនួន២៧នាក់។

ឯកឧត្តមកែវ ពៅ បានជំរុញដល់ក្រុមការងារ និងគណបក្សឃុំភូមិត្រូវត្រួតពិនិត្យលទ្ធផលធ្វេីបច្ចុប្បន្នភាពគ្រួសារបក្សអោយច្បាស់លាស់ និងបន្តការកសាងសមាជិកបក្សក្នុងជួរយុវជន និងការត្រៀមលក្ខណៈអោយបានល្អក្នុងការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា រដ្ឋសភា នាពេលខាងមុខ។
ឯកឧត្តម កែវ ពៅក៏បានផ្តាំផ្ញើអោយ ក្រុមការងារទាំងអស់ ត្រូវបន្តធ្វើអំពើល្អបំរើប្រជាពលរដ្ឋដោយស្មោះ ព្រមទាំងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសមាជិកខ្លួន ដែលជួបនូវការលំបាកក្នុងជីវភាពគ្រួសារ​ ទន្ទឹមនិងនេះត្រូវបង្កើននូវកិច្ចសហការគ្នាឲ្យបានល្អ ក្នុងការគ្រប់គ្រង និងបន្តសកម្មភាពចុះអោយដល់មូលដ្ឋានភូមិ ។