ខេត្តសៀមរាប ៖ បន្ទាប់ពីក្រុមការងារអន្តរវិស័យរបស់សាលាខេត្តបាននាំក្រុមគ្រូពេទ្យកូរ៉ូចុះព្យាបាលជម្ងឺជូននងប្អូនប្រជាពលរដ្ឋនៅសង្កាត់គោកចកអស់រយៈពេលមួយព្រឹកកន្លងមក។
កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកស្រី យូសុភា អភិបាលរងខេត្តបានអញ្ចើញចុះសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រូពេទ្យកូរ៉េ ដែលបានចុះជួយព្យាបាលជំងឺ កាត់សក់ ផ្តល់វែនតាជូនប្រជាពលរដ្ឋ និងកុមារនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន សៀមរាប ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
ការចុះសួរសុខទុក្ខនេះ គឺជាការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រូពេទ្យដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដ៏មានតម្លៃសម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរ៕