មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះអនុវត្តកិច្ចដំណើរការការងារកែលំអ ប្រឡាយមេទួលស្គារ


សកម្មភាពមន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះអនុវត្តកិច្ចដំណើរការការងារកែលំអ និងថែទាំប្រឡាយមេទួលស្គារ ស្ថិតក្នុងឃុំតាកោរ ស្រុកពោធោរៀង ដែលរួមមាន ប្រឡាយមេប្រវែង ៥.២០០ ម សំណង់ស្ទាក់ទឹក ១ កន្លែង សំណង់ឆ្លងកាត់ ៣ កន្លែង សំណង់បញ្ចេញទឹក ១ កន្លែង និងប្រឡាយរង ប្រវែង ១.០០០ ម ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណ ៩៩៥ ហត ដោយអាចធ្វើបាន ៣ ដង ក្នុង ១ ឆ្នាំ ។