សកម្មភាពក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះអនុវត្តកិច្ចដំណើរការការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ទំនប់ពោធិបូរី ស្ថិតក្នុងឃុំក្រាំងតាយ៉ង ស្រុកពាមជរ ដែលរួមមាន ទំនប់អាងទឹកប្រវែង ៣.០០០ ម សំណង់ទ្វារទឹក ៤ កន្លែង និងទំនប់បង្ហៀរ ១ កន្លែង ប្រវែង ៣០ ម ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ១.៥០០ ហត និងប្រាំង ៥០០ ហត ។