អភិបាលខណ្ឌដង្កោ នាំយកអំណោយទៅចែកជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក្នុងសាលាបឋមសិក្សាអូហ្គុរ៉ាត្រកៀត


ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកនុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាលខណ្ឌដង្កោ រួមជាមួយព្រះភិក្ខុសុវណ្ណបញ្ញោ នូ សាំង ចៅអធិការវត្តជ្រោយបទុម ហៅវត្តព្រែកជ្រៃ បាននាំយកអំណោយទៅចែកជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក្នុងសាលាបឋមសិក្សាអូហ្គុរ៉ាត្រកៀត ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ចំនួន ១,២៦៨នាក់ ។
ក្នុងឱកាសនោះ លោកនាយកវិទ្យាល័យទទួលបានថវិកា ១៥ម៉ឺនរៀល លោកនាយករង ថវិកា១០ម៉ឺនរៀល លោកគ្រូអ្នកគ្រូ ១៦នាក់ ក្នុងម្នាក់ ថវិកា៥ម៉ឺនរៀល សៀវភៅ១០ក្បាល ប៊ិច២ដើម។ សិស្សានុសិស្ស ចាប់ពីថ្នាក់ទី០១ ដល់ថ្នាក់ទី០៦ ចំនួន ១,២៥០នាក់ ក្នុងម្នាក់ៗសៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ជ័រលុប និងថវិកា ១.០០០រៀល