នៅថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៦ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយប្រតិភូស្ថានទូតសាធារណរដ្ឋតួកគី ដឹកនាំដោយលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា។
សូមជម្រាបថា កិច្ចប្រជុំអាហារថ្ងៃត្រង់នាពេលនេះ គឺក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយម ការផ្លាស់ប្ដូរទស្សនៈនិងបទពិសោធន៍ ព្រមទាំងស្វែងរកឱកាសគាំទ្រលើផែនការ និងអាទិភាពការងារដែលក្រសួងធនធានទឹក និងឧតុនិយមបានដាក់ចេញ៕


