ឯកឧត្តម អ៊ុនចាន់ដា អនុញ្ញាតិឱ្យតំណាងក្រុមហ៊ុនទាំង៣៧មកពីខេត្ត ក្រុងចំនួន០៤ចូលជួបសំដែងការគួរសម


នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម​ អ៊ុនចាន់ដា អភិបាលខេត្ត​ព្រះវិហារ បានអនុញ្ញាតិឱ្យតំណាងក្រុមហ៊ុនទាំង៣៧មកពីខេត្ត ក្រុងចំនួន០៤រួមមាន ខេត្តកាំងស៊ី​ ខេត្តសានស៊ី​ ខេត្តលីជាំង និងទីក្រុងសៀងហៃ ចូលជួបសំដែងការគួរសម និងពិភាក្សាស្តីពីការចាប់អារម្មណ៍លើការងារវិយោគវិស័យសំខាន់ក្នុងខេត្តព្រះវិហាររួមមានវិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យឧស្សាហកម្ម ដែលក្នុងនោះឯកឧត្តមមាន ប្រសាសន៍ស្វាគមន៍ចំពោះ​វិនិយោគិនចិនដែលចាប់អារម្មណ៍ លើទឹកដីខេត្តព្រះវិហារនេះ​ ដោយឡែកក្នុងនាមរដ្ឋបាលខេត្ត នឹងចូលរួមជួយសម្រួលការងារវិយោគនានា ដែលសមស្រប ទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។