នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យក្រុមការងាររបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំការចាប់ឆ្នោតផ្តល់ផ្ទះរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលរាជរដ្ឋាភិបាលប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ផ្ទះក្នុងភូមិសាស្រ្តខាងលើ ដែលផ្តល់ឱ្យប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ត្រូវបានគិតគូរយ៉ាងល្អិតល្អន់ពីការរស់នៅ ព្រមទាំងការរៀបចំហេរដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ទឹក ភ្លើង និងការគាំទ្រដល់ជីវភាពប្រចាំថ្ងៃ បន្ថែមពីការត្រៀមបង្កើតដីកសិកម្មផងដែរ៕

























