ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់សាលាពុទ្ធិកបឋមសិក្សា១ខ្នង ស្ថិតនៅក្នុងវត្តក្បាលកោះ ភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ព្រមទាំងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២ បានអញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់សាលាពុទ្ធិកបឋមសិក្សា១ខ្នង ដែលមានបណ្ដោយ ៤០ម៉ែត្រ និងទទឹង ៩ម៉ែត្រ មានចំនួន ៥បន្ទប់ ស្ថិតនៅក្នុងវត្តក្បាលកោះ ភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលជាការផ្ដួចផ្ដើមសាងសង់ដោយគណៈកម្មាការវត្តនិងពុទ្ធបរិស័ទ តាំងពីឆ្នាំ២០២៣ មក។

ពុទ្ធិកបឋមសិក្សានេះ នឹងចូលរួមចំណែកក្នុងកាបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្សនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រផងដែរ ស្របតាមគោលដៅនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តវេនដឹកនាំអភិវឌ្ឍប្រទេសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ដ្រី៕