សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសមាជិកប្រចាំការគណៈលេខា​ធិការមជ្ឈិម​បក្សកុម្មុយនីស្តវៀតណាម ជួបសម្តែងការគួរសម


នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឯកឧត្តម ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យ​នយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមបញ្ជាក់ថា ឯកឧត្តម ត្រិន កឹមទូ កំពុងនិងបំពេញទស្សនកិច្ចនៅកម្ពុជា។ ដំណើរទស្សន​កិច្ចនៅមុនការចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាឱកាសមួយដែលមេដឹកនាំបក្សកុម្មុយនីស្តវៀតណាម ជូនពរដល់មេដឹកនាំជាតិកម្ពុជា និងដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែល្អប្រសើររវាងប្រទេសជាប់របងគ្នា៕