សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារជូនពរដល់ជនរួមជាតិ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ្រិស្តសករាជ ២០២៦ ព្រមទាំងផ្ញើក្តីនឹករលឹកដល់វីរកងទ័ពទាំងអស់ ដែលកំពុងនៅបន្តឈរជេីងប្រចាំការគ្រប់ទីតាំង ក៏ដូចជាបេសកកម្មរបស់ខ្លួនគ្រប់កន្លែង ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារជូនពរដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
«ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូនទាំងអស់ ធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី ពិសេស សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនអាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។
ព្រមជាមួយគ្នានេះ សូមផ្ញេីក្តីនឹករលឹកដល់វីរកងទ័ពទាំងអស់ ដែលកំពុងនៅបន្តឈរជេីងប្រចាំការគ្រប់ទីតាំង ក៏ដូចជាបេសកកម្មរបស់ខ្លួនគ្រប់កន្លែង រួមទាំងបងប្អូន អ៊ំពូមីង តាយាយដែលជាជនភៀសសឹកកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្ន សូមសមប្រកបដោយសេចក្តីសុខ សុវត្ថិភាព សុខភាពល្អប្រសេីរ និងពរជ័យទាំងបួនប្រការកុំបីឃ្លាងឃ្លាតឡេីយ»៕



