ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បាននាំយកអំណោយមនុស្សធម៌ ទៅប្រគល់ជូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅជម្រកបណ្តោះអាសន្នផ្ទះអតីតយុទ្ធជន ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦។
នាឱកាសនោះដែរ ឯកអគ្គរដ្ឋទូតចិន ក៏បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំទៅលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការដោះស្រាយបញ្ហាតាមព្រំដែន។ លោកបានបញ្ជាក់ ថា ចិន និងកម្ពុជា គឺជាមិត្តដែកថែប នៅជាមួយគ្នាជាយូរណាស់មកហេីយ ហេីយចិននឹងបន្តសហការក្នុងការចូលរួមគាំទ្រដោះបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ដោយសន្តិវិធី។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម វ៉ាង វិនពីន ក៏បានជូនពរទៅដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជនកម្ពុជា ពិសេសបងប្អូនជនភៀសសឹកក្នុងឱកាសឆ្នាំថ្មី សូមមានសុភមង្គល គ្រប់ក្រុមគ្រួសារនឹងឆាប់បានវិ់ត្រលប់ទៅលំនៅឋានវិញ។
ប្រទេសចិន គឺជាប្រទេសដំបូងគេដែលបានផ្តល់អំណោយជូនដល់ជនភៀសសឹក តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពិសេសនៅក្នុងនៅក្នុងខេត្តបន្ទាយមានជ័យ ដែរនេះគឺជាការចូលរួមចំណែកលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្ត ដែលបានរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ បានដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធ បន្តគ្រប់គ្រងទាំងកម្រោល ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយបានបំផ្លិតបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះប្រជាពលរដ្ឋចំនួនជាង២ពាន់ខ្នង ត្រូវបានយោធាថៃបំផ្លាញចោល៕































