នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណសួនជ្រឹង ក្រុងសៀមរាប ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាកដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ បានចូលរួមទទួលទេវតាឆ្នាំថ្មី ព្រះនាមរាក្យសាទេវី ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០២៦ នៅបរិវេណសួនជ្រឹង ក្រុងសៀមរាប៕














