រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខេត្តបាត់ដំបង មានភ្ញៀវទេសចរ ទៅលេងកម្សាន្តនៅតាមរមណីយដ្ឋាន គោលដៅទេសចរណ៍ និងវត្តអារាម មានចំនួន៩៣៤,១៨៩នាក់។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា ចំនួនទេសចរសរុប ភ្ញៀវទេសចរសរុប ៩៣៤,១៨៩នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ៩៣២,៥៩៣នាក់ និងភ្ញៀវទេសចរអន្តរជាតិ១,៥៩៦នាក់។
ដោយសារឆ្នាំនេះមានអាកាសធាតុក្តៅខ្លាំងជាងឆ្នាំមុន និងនៅក្នុងក្រុងបាត់ដំបង ពុំមានលេងទឹកក្នុងតំបន់ត្រជាក់ចិត្តដូចឆ្នាំមុន, មកពីបញ្ហាសាំងឡើងថ្លៃ មិនសូវមានអ្នកដើរលេងច្រើនដូចឆ្នាំមុនផងដែរ៕



























