៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរ ទៅលេងកម្សាន្ដជាង២ម៉ឺននាក់


បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ខេត្តកោះកុង មានភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្តតាមគោលដៅទេសចរណ៍សំខាន់ៗ ក្នុងកម្មវិធីសង្ក្រាន្តនានា ក្នុងខេត្តកោះកុង មានចំនួន២៦,៥២០នាក់។

យោងតាមមន្ទីរទេសចរណ៍ខេត្តកោះកុង បានផ្ដល់របាយការណ៍ស្ដីពីស្ថិតិភ្ញៀវទេសចរណ៍ និងស្ថានភាពតាមរមណីយដ្ឋានទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសពិធីសង្ក្រាន្តចូលឆ្នាំថ្មី ប្រពៃណីខ្មែរ មានភ្ញៀវទេសចរមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធីសង្ក្រាន្តនានា ក្នុងខេត្តកោះកុងមាន៖ ទេសចរណ៍ជាតិ២៥,៣៨៨នាក់ និងទេសចរណ៍បរទេស១,១៣២នាក់ ថយចុះ១,២៩១នាក់។

ដោយឡែកប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលបានចូលរួមកម្សាន្តនៅតាមទីតាំងប្រារព្ធពិធីសង្ក្រាន្តរយៈពេល៣ថ្ងៃតាមបណ្ដាក្រុងស្រុកមានប្រមាណ១៥៤,០០០នាក់។

ចំណែកបរិស្ថាន និងសណ្ដាប់ធ្នាប់អនាម័យ នៅតាមរមណីយដ្ឋាន ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់ស្ថាប័ន និងការចូលរួមរបស់ភ្ញៀវទេសចរនិងប្រជាពលរដ្ឋធ្វើឲ្យតំបន់គោលដៅទេសចរណ៍នានា ក្នុងខេត្តមមានសោភ័ណ្ឌភាពល្អ៕