៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៤លាននាក់


យ៉ាងហោចណាស់មានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ៤, ១៧៨, ៦២៣នាក់ បានទៅលេងកម្សាន្តរយៈពេល ៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្នុងខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដោយឡែកក្នុងពិធីស្រង់ព្រះ ជាថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា មានភ្ញៀវ ១,៧០៩,៦៥5នាក់ (ទេសចរបរទេស ១០៥នាក់ ទេសចរជាតិ ១,៧០៩,៥៥០ នាក់)។

ក្នុងនោះក្រុងកំពង់ចាម ទេសចរជាតិ ចំនួន ១,៥៦៥,៥៨៤ នាក់ (ទេសចរបរទេស ៤៣នាក់), សង្រ្កាន្តតាមបណ្តាស្រុកសរុប ទេសចរ ៧៨,៧២៥ នាក់។

តាមរមណីយដ្ឋាន ទេសចរណ៍នានា ៦៥,៦១៨ នាក់ (ទេសចរបរទេស ៤៩នាក់), ទេសចរស្នាក់នៅ ទេសចរជាតិ ៧២៨នាក់ (ទេសចរបរទេស ១៣នាក់)។

បេីប្រៀបធៀបស្ថិតិឆ្នាំ២០២៥ ភ្ញៀវជាតិកើនឡើង ១.៤៣០,៣៩៥ នាក់ ស្មើនឹង ៥២% ភ្ញៀវបរទេស កើនតែ ២%៕