មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យការអនុវត្តកិច្ចដំណើរការការងារកែលំអ ប្រព័ន្ធធារាសាស្ត្រចំនួន ៦ កន្លែង ក្នុងខេត្តស្វាយរៀង


ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះត្រួតពិនិត្យការអនុវត្តកិច្ចដំណើរការការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រចំនួន ៦ កន្លែង ក្នុងខេត្តស្វាយរៀង រួមមាន ៖
១. ប្រពន្ធ័ធារាសាស្ត្រ ត្រដែត ស្ថិតក្នុងឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ មានផ្ទៃដីស្រោចស្រព ៨៦៥ ហត ។
២. ប្រពន្ធ័ធារាសាស្រ្ត ដូនទយ ស្ថិតក្នុងឃុំច្រេស ស្រុកចន្ទ្រា មានផ្ទៃដីស្រោចស្រព ៥.៧៩០ ហត ។
៣. ប្រពន្ធ័ធារាស្ត្រ កំពង់ជ្រៃ ស្ថិតក្នុងឃុំស្វាយធំ ស្រុកស្វាយជ្រំ មានផ្ទៃដីស្រោចស្រព ១០.១៤៤ ហត ។
៤. ប្រពន្ធ័ធារាសាស្ត្រ បាធូ ស្ថិតក្នុងឃុំទួលស្តី ស្រុកចន្ទ្រា មានផ្ទៃដីស្រោចស្រព ៧៨៨ ហត ។
៥. ប្រពន្ធ័ធារាសាស្ត្រ អូរស្មាច់ ស្ថិតក្នុងឃុំកំពង់ចំទ្បង ស្រុកស្វាយជ្រំ មានផ្ទៃដីស្រោចស្រព ១.៣២១ ហត ។
៦. ប្រពន្ធ័ធារាសាស្ត្រ សូផា ស្ថិតក្នុងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ មានផ្ទៃដីស្រោចស្រព ៧០០ ហត ៕