ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ន គ្រីយ៉ា សមាជិគកណៈកម្មាធិការកណ្តាលគណបក្ស និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនាឥស្លាមកម្ពុជា ក្នុងពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋក្រុង/ស្រុក ក្នុងខេត្តកោះកុង។ ពិធីនេះត្រូវបានរៀបចំឡើងនៅវិហារឥស្លាមភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក ជា សូវី អភិបាលរង តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង អជ្ញាធរមូលដ្ឋាន លោកចៅសង្កាត់ មេភូមិ អុីម៉ាំខេត្ត អុីម៉ាំស្រុក ក្រុមការងារយុវជន និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។











