ក្នុងដំណេីរទស្សនកិច្ចការងារនៅខេត្តសានដុង និងនៅក្រុងZibo នៃសាធាររដ្ឋប្រជាមានិតប្រទេសចិន ចាប់ពីថ្ងៃទី២៥-២៧ ខែឧសភាឆ្នាំ២០២៦នេះឯកឧត្តមប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូរដ្ឋបាលខេត្តចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗមួយចំនួនរួមមាន៖
-ចូលរួមកម្មវិធី “Shandong International Friendship Cities Cooperation and Exchange Week and 7th China-CEEC Local Leaders’ Meeting”និងកម្មវិធីវេទិការពិភាក្សារវាងថ្នាក់ដឹកនាំខេត្ត ក្រុងសម្ព័ន្ធមិត្តនៅទីក្រុងជីណាន (Jinan) ខេត្តសានទុង (Shandong)។
-ជួបប្រជុំជាមួយថ្នាក់ដឹកនាំមកពីបណ្តាប្រទេសនានានៅក្រោមប្រធានបទ “Meet you in Zibo” និងធ្វើបទបង្ហាញស្តីពីសក្តានុពលរបស់ខេត្តស្វាយរៀង ដើម្បីទាក់ទាញអ្នកវិនិយោគ និងចូលរួមជំនួបពិភាក្សាការងារជាមួយអ្នកវិនិយោគនៅខេត្តសានដុង ឯកឧត្តមអភិបាលបានថ្លែងនូវក្តីរីករាយដែលបានទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំខេត្តសានដុង និងដៃគូវិនិយោគនានាដែលមានចំណាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា ជាពិសេសខេត្តស្វាយរៀង។
ឯកបានបន្ថែមថា ក្នុងរដ្ឋបាលខេត្តសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនចំនួនពីរដែលបានប្តេជ្ញាចិត្តក្នុងការដាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ (Qilu SEZ) នាពេលឆាប់ៗខាងមុខនេះ ទាំងនេះបានស្តែងឱ្យឃេីញបានកាន់តែច្បាស់នូវការជឿជាក់លេីរាជរដ្ឋបាលកម្ពុជា ដែលជាការបោះជំហានទៅមុខមួយទៀតក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្ត។
ក្រុមហ៊ុនទាំងពីដែលបានសម្រេចដាក់ទុនវិនិយោគនៅក្នុងតំបន់ឈីលូនៅថ្ងៃនេះរួមមាន៖
1-Shanghai Qixiang New Materials Technology Co.,Ltd.
2-Runze Packaging Materials Co,.Ltd.
































































