ប្រជុំបូកសរុបលទ្ធផលការងារយោធាសប្តាហ៍ទី២ ខែ វិច្ឆិកា ឆ្នាំ២០១៧ និងទិសដៅសប្តាហ៍បន្ត


បាត់ដំបង: ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញជាអធិបតី ប្រជុំបូកសរុបលទ្ធផលការងារយោធាសប្តាហ៍ទី២ ខែវិច្ឆិកា និងទិសដៅសប្តាហ៍បន្ត។
ដោយមានការចូលរួម ពីមេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ យោធភូមិភាគ,តំបន់ប្រតិបត្តិការសឹករងបាត់ដំបង, មន្ទីរពេទ្យយោធភូមិភាគ, អង្គភាពតំបន់អភិវឌ្ឍន៍, វរសេនាតូចចំណុះទាំង៥ សរុបចំនួន៥៨.រូប នៅសាលប្រជុំយោធភូមិភាគទី៥។