សម្តេចវិបុលសេនាភក្តី សាយ ឈុំ អង្គុយសំណេះសំណាល ជាមួយអ្នកលក់សៀវភៅ សិក្សាតាមឡាន


ភ្នំពេញ៖ យុវជនរូបនេះ ជាអ្នកឧស្សាហ៍ព្យាយាមក្នុងការងារ។ គាត់បានអោយដឹងថា ក្រៅពីចាយវាយផ្សេងៗរួច គាត់រកចំណូលបានប្រមាណជា៥ម៉ឺន សម្រាប់ផ្គត់ផ្គង់គ្រួសារ។ សម្តេចបានលើកទឹកចិត្តអោយយុវជនលក់សៀវភៅនេះ បន្តមុខរបរលក់សៀវភៅ អោយកាន់តែបានច្រើនកន្លែងព្រោះថា គ្មានការងារណាដែលថោកទាបនោះទេ ការងារដែលបានមកពីកម្លាំងញើសឈាមរបស់យើងដោយសុចរិត ទាំងអស់មិនថា ការងារអ្វីទេគឺសុទ្ធតែ មានតម្លៃសម្រាប់ខ្លួនយើង សម្រាប់សង្គម និងសម្រាប់ប្រទេសជាតិ។ សម្តេចបានជាវសៀវភៅ ចំនួន០១ក្បាល ដែលមានចំណងជើងថា “រៀននិយាយភាសាអង់គ្លេសអោយបានល្អបំផុត”។
Say Chhum 20-4-2016 (2)                                               Say Chhum 20-4-2016 (4)
Say Chhum 20-4-2016 (5)                                            Say Chhum 20-4-2016 (1)