នៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ឯកឧត្តម ប៊ុន ហ៊ាន និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យ និងវាយតម្លៃការសាងសង់ទំនប់ និងអាងស្តុកទឹកភ្លៀង តាវ៉ាន់ ស្ថិតនៅទីរួមខេត្តត្បូងឃ្មុំ ។ មកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុន លី ឈួង ជាភាគីអ្នកទទួលការសាងសង់ សម្រេចការងារជារួមបាន ១០០% ហើយ ដោយបានបែងចែកដូចខាងក្រោម ៖
១.ការងាររៀបចំការដ្ឋាន
២.ការងារទំនប់ រួមទាំងគ្រឿងការពារជម្រាល និងខ្នងទំនប់
៣.ការងារសំណង់បេតុងនៃប្រព័ន្ធដោះទឹកលើ
៤.ការងារកាយដី និងថ្មបង្កើនជម្រៅបាតអាង
៥.ការងារអាងសោភ័ណភាព
៦.ការងារប្រឡាយទឹកចេញពីអាងសោភ័ណភាព
៧.ការងារផ្លូវកំសាន្តជុំវិញអាងស្តុកទឹក
៨.ការងារជញ្ជាំងទប់ដីប្រវែង ៤០០ម ។