សកម្មភាពការងារជួសជុលថែទាំប្រចាំថ្ងៃ


សកម្មភាពការងារជួសជុលថែទាំប្រចាំ និងត្រួតពិនិត្យ នាថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧
-ការងារក្រាលកៅស៊ូជាន់ទី២ (M12) គម្រោងការងារកាត់ជួសជុលកំណាត់ផ្លូវខេត្តលេខ ១២៦ ដោយក្រាលកៅស៊ូ DBST អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ
-ត្រួតពិនិត្យយានដ្ឋានជួសជុលនិងយានដ្ឋានកែច្នៃដំឡើងយានយន្ត,ចុះបញ្ជី,ផ្តល់លិខិតធ្វើអាជីវកម្មយានដ្ឋានថ្មី,បន្តសុពលភាពអាជីវកម្ម និងធ្វើកិច្ចសន្យាយានដ្ឋានគ្មានច្បាប់អនុញ្ញាត នៅក្រុងបាវិត អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង
-ការងារកែសម្រួលបង្គោលគឺឡូម៉ែត្រឡើងវិញ លើផ្លូវជាតិលេខ៣៣អា,៣៣ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប
-ការងារថែទាំផ្លូវ,ជួសជុល,សិក្សាវាស់វែង,ពិសោធន៍,ចាក់,កៀរម៉ិច,កិនបង្ហាប់ដីក្រហម,កិនបង្ហាប់គ្រិះM30 និងកាត់ស្មៅចញ្ចើមផ្លូវ លើផ្លូវជាតិលេខ៨ ផ្លូវខេត្តលេខ២៦១៨,២០១,១៥១A,១១០ និងផ្លូវលេខ៣៨៣ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល
-ការងារថែទាំផ្លូវ និងលុបសំបុកមាន់ លើផ្លូវជាតិលេខ ៥៩ អនុវត្តដោយមន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ។