នាព្រឹកថ្ងៃចន្ទអង្គារ ១៥រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងកិច្ចបូកសរុបលទ្ធផលការងារប្រចាំធមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីរ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងប្រធានក្រុមការងារចុះមូលដ្ឋានក្រុង/ស្រុកទាំង៨ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក ក្រុមការងារចុះមូលដ្ឋានខេត្ត និងប្រតិភូអមដំណេីរ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកមេបញ្ជាការរងកងកម្លាំងទាំង៣ លោក លោកស្រីជាអភិបាល អភិបាលរង ក្រុង/ស្រុក លោក លោកស្រី មេឃុំចៅសង្កាត់ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនៅទូទាំងខេត្តសរុបប្រមាណ៣២៥នាក់។
មានប្រសាសន៍ស្វាគមន៍ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនដោយសង្ខេប អំពីលទ្ធផលការងារ សំខាន់ៗ ដែលរដ្ឋបាលខេត្ដស្វាយរៀង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសម្រេចបាន ក្រោមការដឹកនាំរបស់ដ៏ត្រឹមត្រូវរបស់សម្តេចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងផែនការអភិវឌ្ឍន៍ខេត្ត កម្មវិធីវិនិយោគបីឆ្នាំរំកិល និងគម្រោងអភិវឌ្ឍខេត្តប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត ដោយមានការចូលរួមចំណែក និងគាំទ្រពីក្រសួង ស្ថាប័ន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដៃគូអភវឌ្ឍន៍ សប្បុរសជន ការចូលរួមពីមន្ទីរ-អង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ និងប្រជាពលរដ្ឋក្នុងខេត្ត ដែលបានជម្រុញដល់អភិវឌ្ឍរីកចំរើន និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាបន្តបន្ទាប់ ទន្ទឹមនោះរដ្ឋបាលបាលខេត្តបានបន្តជម្រុញការអនុវត្តភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ព្រមទាំងគាំទ្រនិងជម្រុញសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយប្រកបប្រសិទ្ធភាព តម្លាភាព ជាមួយនេះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានានៅមូលដ្ឋាន ក៏ដូចជាពិនិត្យដោះស្រាយលេីសំណេីរសំណូមពររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
លោកជំទាវបណ្ឌិតសភាចារ្យប្រធានក្រុមរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងនូវការកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលដែលបានខិតខំយកអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសេីនៅក្នុងមូលដ្ឋានដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតួនាទីភារកិច្ច លេីការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។
លោកជំទាវបណ្ឌិតសភាចារ្យបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនរួមមាន៖
– បន្តផ្សព្វផ្សាយកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីកំណែទម្រង់នានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័នពាក់ព័ន្ធ។
-ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តស្វាយរៀង ត្រូវរៀបចំផែនការចុះ វេទិកាសាធារណៈនៅមូលដ្ឋាន និងចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ តាមមូលដ្ឋាន ដើម្បីស្វែង យល់ដោយផ្ទាល់នូវកង្វល់ បញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការដោះ ស្រាយឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានជាធរមាន។
– មូលដ្ឋានក្រុង ស្រុក មន្ទីរជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តទប់ស្កាត់បញ្ហាស្គេមអនឡាញ បញ្ហាគ្រឿងញៀន ក្មេងទំនេីងជាដេីម។
-ត្រូវបន្តយកចិត្តទុកដាក់ និងលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការបំពេញការងារ ស្របតាមតួនាទី សមត្ថកិច្ចរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និង គណនេយ្យភាព ។
-បន្តកៀរគរប្រភពធនធានពីវិស័យឯកជន សប្បុរសជន និងភាគីពាក់ព័ន្ធផ្សេងទៀត ឱ្យចូលរួមចំណែក ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងចូលរួមអភិវឌ្ឍខេត្ត ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕




























































