ឯកឧត្តម សុខ ចិន្តាសោភា អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីអំពី “ឥទ្ធិពលរបស់កម្ពុជា-ថៃ


នៅរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែវិចិ្ឆកា គ.ស. ២០១៧ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីអំពី “ឥទ្ធិពលរបស់កម្ពុជា-ថៃៈ កាលានុវត្តភាពពាណិជ្ជកម្មដែលអាចឈោងចាប់បាន” ដែលបានសហការរៀបចំឡើងដោយក្រុមហ៊ុន បាងកកផុស ចំកាត់ និងសមាគមមិត្តភាពកម្ពុជា-ថៃ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។ សិក្ខាសាលានេះក៏មានវត្តមានចូលរួមពីតំណាងក្រសួង-ស្ថាប័ននិងវិស័យឯកជននៃប្រទេសកម្ពុជា និងថៃ សរុបប្រមាណ ២០០នាក់។