រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយ ៥០០លានយ៉េន ស្មើនឹងប្រមាណ ៣លានដុល្លារអាមេរិក ដល់វិស័យការពារជាតិកម្ពុជា។
ពិធីចុះហត្ថលេខាលើការផ្តល់ជំនួយតាមរយៈលិខិតប្ដូរសារស្តីពីជំនួយសន្តិសុខផ្លូវការ (OSA) ធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ រវាងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អ៊ូអិណុ អាត់ស៊ូស៊ី ជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ។
តាមរយៈកម្មវិធីជំនួយនេះ ជប៉ុននឹងផ្តល់នូវឧបករណ៍បញ្ជូនសារ ទៅកាន់កងទ័ពជើងគោក និងនាវាល្បាតទៅកាន់ កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។
ជប៉ុនរំពឹងថា គម្រោងនេះនឹងលើកកម្ពស់សមត្ថភាពសន្តិសុខ និងសមត្ថភាពរារាំងរបស់កម្ពុជា និងរួមចំណែកដល់សន្តិភាព និងស្ថិរភាព នៅក្នុងសហគមន៍អន្តរជាតិ៕





