ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាតំណាងរាស្រ្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារគ្រប់ថ្នាក់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំ សាខាបក្សភូមិ យុវជនគណបក្សស្រុកភ្នំស្រុក។
ក្នុងឱកាសនោះឯកឧត្តម កែ គឹមយ៉ាន បានពាំនាំនូវការសាកសួរសុខទុក្ខ ជូនពរជ័យ កោតសសើរ អរគុណពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជូនដល់សមាជិក សមាជិកាគណបក្ស ថ្នាក់ដឹកនាំគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរឯកឧត្តម កែ គឹមយ៉ាន ថ្លែងបន្តថា រាជរដ្ឋាភិបាលបន្តវេនដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាបន្តថែរក្សាការពារបានសន្តិភាព អធិបតេយ្យភាពជាតិ និងអភិវឌ្ឍប្រទេសតាមទិសដៅមាគ៌នយោបាយដ៏ត្រឹមត្រូវរបស់គណបក្សតម្កល់ឧត្តមប្រយោជន៍ជាតិនិងប្រជាជនជាធំហើយនឹងបន្តឈានទៅសម្រេចបាននូវជោគជ័យធំៗជូនជាតិមាតុភូមិបន្ថែមទៀត។
ជាមួយនឹងលទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សស្រុកភ្នំស្រុក ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់ថ្នាក់ និងមន្រ្តីគណបក្សទាំងអស់ដែលបានខិតខំសម្រេចបាននូវសមិទ្ធផលនិងស្នាដៃជាច្រើនសម្រាប់គណបក្សនិងប្រទេសជាតិហើយយើងក៏បាននឹងកំពុងបន្តរួមគ្នាដោះស្រាយជម្លោះព្រំដែន ការពារអធិបតេយ្យភាព សុវត្ថិភាពជូនប្រជាជន អភិវឌ្ឍកាយសម្បទានិងស្មារតី មនសិកាស្នេហាជាតិ ស្តារជីវភាព បង្រ្កាបបទល្មើសឆបោកស្គែមអនឡាញ ប្រឆាំងដាច់ខាតរដ្ឋាភិបាលក្រៅច្បាប់២៣ តុលា ដែលមានបង្កអស្ថិរភាពនយោបាយនិងសន្តិសុខដល់កម្ពុជា។
ជាមួយគ្នានេះដែរឯកឧត្តម កែ គឹមយ៉ាន បានថ្លែងបន្ត ឆ្នាំ២០២៦នេះយើងត្រូវត្រៀមដំណើរឆ្ពោះទៅចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខនេះ ដូចនេះសូមឲ្យមន្រ្តីយើងគ្រប់ថ្នាក់គ្រប់ផ្នែកទាំងអស់បន្តចូលរួមការពារអធិបតេយ្យ-សុខសុវត្ថិភាពតាមព្រំដែន រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការផ្តល់សេវាសាធារណៈល្អប្រសើរ មនុស្សធម៌ កាត់បន្ថយការលំបាក ចិញ្ចឹមចលនា-ពង្រឹង-ពង្រីកសមាជិកនៅតាមខ្នងផ្ទះ និងត្រៀមបំផុសប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ៕
































