រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង និងឯកឧត្តម ហ៊ឺ បាវី សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រះស្តេច បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គអប់រំនយោបាយជូនដល់មន្ត្រីគណបក្សនៃគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាគណបក្សអង្គភាពជុំវិញស្រុកព្រះស្តេច ខេត្តព្រៃវែង នៅគណៈកម្មាធិការគណបក្សស្រុកព្រះស្តេច ។
ពិធីបិទវគ្គនេះបានការអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានគណ:កម្មាធិការគណបក្សខេត្ត ប្រធាន អនុប្រធានគណៈជំនាញនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សខេត្ត ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក អនុប្រធាន សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ក្រុមគ្រូឧទ្ទេសនៃយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត និងសិក្ខាកាម ជាប្រធាន អនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សស្រុក ឃុំទាំង១១ និងសាខាគណបក្សចំណុះ សរុបចំនួន៦៦០នាក់ ស្រី១៣០នាក់។


