រដ្ឋបាលខេត្តសៀមរាប ដង្ហែក្បួនអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៥


នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំមន្ត្រីរាជការ ចូលរួមហែក្បួន ដេីម្បីអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ខេត្តសៀមរាប ប្រចាំឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប។
សូមបញ្ជាក់ផងដែរថា៖ ដោយផ្អែកលើការអនុវត្តតាមនីតិវិធីយ៉ាងម៉ត់ចត់ អង្គភាពផ្ដល់សេវាសាធារណៈរួមមានអនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ចំនួន៥ ក្នុងខេត្តសៀមរាប ត្រូវបានគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ វាយតម្លៃថាជាអង្គភាព ទទួលបានជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៥ ព្រមជាមួយការទទួលស្គាល់ដ៏ខ្ពង់ខ្ពស់បំផុតពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រោមការផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៥ ខេត្តសៀមរាបទទួលបាន :
– សូមអបអរសាទរដល់ អនុវិទ្យាល័យ មិត្តភាព ខ្មែរ-ជប៉ុន ព្រះឥន្ទកោសា ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស
– សូមអបអរសាទរដល់ មណ្ឌលសុខភាព គោកចក ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស
– សូមអបអរសាទរដល់ មណ្ឌលសុខភាព ស្រែណូយ ទទួលបានជ័យលាភីលេខ៤ ទូទាំងប្រទេស
– សូមអបអរសាទរដល់ សាលាបឋមសិក្សា ក្រវ៉ាន់ ទទួលបានជ័យលាភីលេខ៤ ទូទាំងប្រទេស
– សូមអបអរសាទរដល់ អនុវិទ្យាល័យ អរញ្ញរង្សី ទទួលបានជ័យលាភីលេខ៩ ទូទាំងប្រទេស។