ថ្ងៃអាទិត្យ៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពញាឮ បានរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សឃុំ ក្រោមអធិបតីភាព ឯកឧត្តម ជូ វណ្ណៈ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពញាឮ និងលោក ថន សុវណ្ណា ប្រធានគណគណៈកម្មាធិការគណបក្សស្រុក ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ក្រុមការងារថ្នាក់កណ្ដាល លោក លោកស្រី គណៈកម្មាការរៀបចំការបោះឆ្នោតស្រុក លោក លោកស្រី គណៈ កម្មការរៀបចំការបោះឆ្នោតឃុំ លោក លោកស្រី ជាបេក្ខជន លោក លោកស្រី ជាអង្គបោះឆ្នោត សរុប២០០ នាក់។ សរុបវត្តមានចំនួន ១៧៨ នាក់
– លទ្ធផលនៃការរាប់សន្លឹកឆ្នោត មានដូចខាងក្រោម ៖ សន្លឹកឆ្នោតសរុប១៧៨ សន្លឹក ក្នុងនោះសន្លឹកឆ្នោតបានការ មានចំនួន ១៧៥សន្លឹក និងសន្លឹកឆ្នោតមិនបានការមានចំនួន ៣ សន្លឹក។ សំឡេងគាំទ្រគិតជាភាគរយ(%)
1.លោក អ៊ូ ចាន់ធី ទទួលបានសំឡេងគាំទ្រ ១២៥សំឡេង = ៧១.៤២ % ជាប្រធាន
2.កញ្ញា ម៉ៃ ស្រីណូ ទទួលបានសំឡេងគាំទ្រ ១២៣សំឡេង = ៧០.២៨ % ជាអនុប្រធាន
3.លោកយឹម សុខា ទទួលបានសំឡេងគាំទ្រ១០៦សំឡេង = ៦០.៥៧ % ជាលេខាធិការ
4.លោកស្រី ថុល ស្រីពេជ្រ ទទួលបានសំឡេងគាំទ្រ ១០៣សំឡេង = ៥៨.៨៥ % ជាសមាជិក
5.លោកភួង ភារុន ទទួលបានសំឡេងគាំទ្រ ៩៧សំឡេង = ៥៥.៤២ % ជាសមាជិក
សរុប ៥នាក់ស្រ្តី ២ នាក់ (ស្រ្តី= ចំនួន៤០% និង បុរស =ចំនួន ៦០%)


