ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង ព្រមទាំងក្រុមការងារ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញប្រគេនទៀនវស្សា និងគ្រឿងទេយ្យទាន ដល់ព្រះសង្ឃចំនួន ៧វត្ត មកពីឃុំចំនួន ៣ ក្នុងនោះមានវត្ត នៅឃុំឈូកស វត្តភ្នំក្រុង ឃុំសែប រួមមានវត្តត្រពាំងជុំ វត្តស្រះចក វត្តទួលព្រះរាម និងឃុំតាជេស រួមមានវត្តថ្មីដំរីស វត្តសំរោងរស្សី និងវត្តសម្ដេចចៅហ្វាជួន(វត្តសំព័រ) ។ ក្នុងវត្តទាំង ៣០ ក្នុងស្រុកកំពង់ត្រឡាច ឯកឧត្តមបណ្ឌិត និងក្រុមការងារបានអញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានកាលពីលើកទី១ បានចំនួន ៦វត្ត លើកទី២ នេះ បានចំនួន ៧វត្ត និងនៅសល់ ១៧វត្តទៀត ឯកឧត្តមបណ្ឌិត នឹងដឹកនាំក្រុមការងារចុះប្រគេនជាបន្តបន្ទាប់ ឱ្យបានគ្រប់ទូទាំងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ចំពោះគ្រឿងទេយ្យទាន និងបច្ច័យដែលបានប្រគេនដល់ព្រះសង្ឃមានការចូលរួមពី ឯកឧត្តម ញ៉ែម វ៉ាលី លោក ប៉ែន ច័ន្ទដារិទ្ធ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច លោកជំទាវឧកញ៉ា អុឹង លីគាង អគ្គនាយិកាសហគ្រាសផលិតទឹកស៊ីអ៉ីវ ផេង លី រួមមាន៖ ទៀនវស្សា ១គូ អង្ករ ១០០គីឡូក្រាម មីជាតិ ២កេស ត្រីខ ២យួរ ទឹកត្រី ២យួរ ទឹកស៊ីអុីវ ២យួរ ប្រេងឆា ១ដប ស្ករស ១គីឡូក្រាម ទឹកសុទ្ធ ២កេស ទឹកក្រូច ២កេស តែ ១កញ្ចប់ កាហ្វេ ១កញ្ចប់ ធូប ១ដុំ ទៀនតូច ១ដុំ សាដក ១ និងបច្ច័យចំនួន ៨០០,០០០រៀល៕
















