មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបានបំពាក់គ្រឿងជំនួយដៃសិប្បនិម្មិត ជូនបងប្អូនពិការ ក្នុងខេត្តសៀមរាប


មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាិខេត្តបានសហការជាមួយ Rotary Australia ធ្វើការបំពាក់គ្រឿងជំនួយដៃសិប្បនិម្មិត (ពាក់កណ្ដាលស្វ័យប្រវត្តិ)ជូនបងប្អូនពិការ (ដាច់ដៃ ) ក្នុងខេត្តសៀមរាប។
ការបំពាក់គ្រឿងជំនួយដៃសិប្បនិម្មិត (ពាក់កណ្ដាលស្វ័យប្រវត្តិ)រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅមជ្ឈមណ្ឌលស្តារកាយសម្បទាខេត្ត។ ក្នុងរយៈពេល ៤ថ្ងៃមន្ទីរទទួលបងប្អូនពិការមកបំពាក់ដៃសិប្បនិម្មិត បានចំនួន ១៣៥នាក់។
ជាមួយគ្នានេះដែរ បងប្អូនដែលបានមកទទួលសេវានេះនឹងមានការឧបត្ថម្ភបន្ថែមជូនម្នាក់ៗនូវ :
១ / អង្ករ ២៥ គីឡូក្រាម
២ / ថវិកា ១០ ដុល្លាអាមេរិក ចំពោះបងប្អូនដែលរស់នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង
៣/ថវិកា ១៥ ដុល្លាអាមេរិក ចំពោះបងប្អូនដែលរស់នៅស្រុក ១០ផ្សេងទៀត ។
សូមបញ្ជាក់ផងដែរថា : ដៃសិប្បនិម្មិតប្រភេទនេះជួយសម្រួលការកាន់សម្ភារប្រើប្រាស់ក្នុងផ្ទះបានមួយចំណែកផងដែរ៕