ភ្លៀងធ្លាក់ជោគជាំ ២ ថ្ងៃ ជាប់គ្នា បានធ្វើឱ្យទឹកស្ទឹងសង្កែហក់ឡើងយ៉ាងឆាប់រហ័ស


ភ្លៀងធ្លាក់ជោគជាំ ២ ថ្ងៃ ជាប់គ្នា នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសង្កែ ខេត្តបាត់ដំបង បានធ្វើឱ្យទឹកស្ទឹងនេះ ហក់ឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែ មិនគំរាមកំហែងដល់ក្រុងបាត់ដំបងទេ ព្រោះក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបង្វែរទឹកស្ទឹងមួយផ្នែកធំ ឱ្យហូរទៅតាមប្រឡាយមេកង្ហត ។ ទឹកស្ទឺងសង្កែ នឹងបន្តស្រកចុះបន្ថែមទៀត ។