ឯកឧត្តម សុខ សូកេន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការចុះអង្កេតស្រាវជ្រាវករណីពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ នៅខេត្តកំពង់ឆ្នាំង


ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការចុះអង្កេតស្រាវជ្រាវករណីពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ នៅខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុកការងារបណ្ដឹង និងមន្រ្តីជំនាញ នៅទីស្ដីការក្រសួង។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំទទួលបន្ទុក បានរាយការណ៍យ៉ាងលម្អិតអំពីលទ្ធផល និងបច្ចុប្បន្នភាពនៃការចុះពិនិត្យ និងអង្កេត ស្រាវជ្រាវ លើករណីពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដើម្បីជូនអង្គប្រជុំពិនិត្យ និងពិភាក្សា។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ណែនាំ និងតម្រង់ទិសសំខាន់ៗដល់ថ្នាក់ដឹកនាំនិងមន្រ្តី ក្នុងការពន្លឿនការដោះស្រាយបណ្តឹងឱ្យបានពេញលេញ និង យកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ សេចក្តីណែនាំស្តីពីការពង្រឹងប្រសិទ្ធភាពការងារទទួលពាក្យបណ្តឹង និង សេចក្ដីសម្រេចស្ដីពីការបង្កើតយន្តការពិនិត្យលើការទទួលពាក្យបណ្ដឹង ព្រមទាំងបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ច និង ក្រមសីលធម៌មន្រ្តីនៃក្រសួងអធិការកិច្ច ដើម្បីចូលរួមពង្រឹងបន្ថែមរបៀបរបបការងារ សុចរិតភាព កិត្យានុភាពរបស់មន្ត្រី និងប្រសិទ្ធភាពក្នុងដំណើរការដោះស្រាយពាក្យបណ្តឹង ឱ្យបានទាន់ពេលវេលា ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមច្បាប់ជាធរមាន។