ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់), លោក Li Guodong លេខាទី១ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ព្រមទាំងលោក XU Peng អគ្គនាយកក្រុមហ៊ុនចិន Hopong នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានរួមគ្នាធ្វើជាអធិបតីក្នុងពិធី ផ្ទេរ-ប្រគល់ និងបើកវគ្គហ្វឹកហ្វឺនការប្រើប្រាស់យាន្តគ្មានមនុស្សបើក (Drone) សម្រាប់គាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីន/សំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។
ការនាំយកបច្ចេកវិទ្យាវៃឆ្លាតដ្រូនមកប្រើប្រាស់នេះ ពិតជាអាចជួយដល់ការពង្លឿនល្បឿនដល់ការងារស្រាវជ្រាវដាក់សញ្ញាសំគាល់កំណត់ទីតាំងមានបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាម និងកិច្ចប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពបន្ថែមទៀត។
ក្នុងឱកាសនេះឯកឧត្តម ហេង រតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងក្រុមហ៊ុន Hopong ដែលបានផ្តល់ការគាំទ្រ ក៏ដូចប្រជាជនចិនដែលជួយគាំទ្រដល់ដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពង្រឹងសមត្ថភាពម្ចាស់ការលេីខឿនសេដ្ឋកិច្ចជាតិ ខឿនការពារជាតិ ជាពិសេសដល់សកម្មភាពកិច្ចការមនុស្សធម៌របស់អង្គភាព CMAC៕

























