ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មាធិការទី៧ព្រឹទ្ធសភា អញ្ជើញទទួលស្វាគមន៍ លោកជំទាវ ង្វៀន ធីថាញ់ (NguyenThi Thanh) អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ខណៈលោកជំទាវដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។




