ខេត្តកោះកុង ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង, លោកជំទាវ មិថុនា ភូថង អភិបាលនៃគណះអភិបាលខេត្តកោះកុង និងមានការចូលរួមជាមួយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត,លោក លោកស្រី អភិបាលរងខេត្ត, ប្រធាន អនុប្រធានក្រុមការងារខេត្តចុះជួយស្រុក មន្ត្រីតាមមន្ទីអង្គភាពជុំវិញខេត្ត សមាជិក សមាជិកា និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ
រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី២ ឆ្នាំ២០១៧
