រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី២ ឆ្នាំ២០១៧


ខេត្តកោះកុង​ ព្រឹកថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៧ រដ្ឋបាលស្រុកស្រែអំបិល​ បានរៀបចំវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង​ អាណត្តិទី២​ ឆ្នាំ២០១៧​ ក្រោមអធិបតីភាព​ ឯកឧត្តម​ កាយ​ សំរួម​ ប្រធានក្រុមប្រឹក្សាខេត្តកោះកុង, លោកជំទាវ​ មិថុនា​ ភូថង​ អភិបាលនៃគណះអភិបាលខេត្តកោះកុង និងមានការចូលរួមជាមួយ​ ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត,លោក​ លោកស្រី​ អភិបាលរងខេត្ត,​ ប្រធាន​ អនុប្រធានក្រុមការងារខេត្តចុះជួយស្រុក​ មន្ត្រីតាមមន្ទីអង្គភាពជុំវិញខេត្ត​ សមាជិក​ សមាជិកា​ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ