ដំណើរទស្សនកិច្ចរបស់ បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា បានប្រមូលការគាំទ្រមនុស្សច្រើនពាន់នាក់ ឱ្យបានយល់ពីស្ថានការណ៍កម្ពុជាបច្ចុប្បន្ន ។ ដំណើរទស្សនកិច្ចនោះដែរ ត្រូវគេឃើញមានយុវជន និងប្រជាពលរដ្ឋជិត ៤នាក់ពាន់នាក់ ទាំងក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា បានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាថែមទៀត ។ សមាជិកថ្មីដែលគាំទ្រគណបក្សប្រជាជនកម្ពុជាជិត ៤ពាន់នាក់នោះ រួមមានការបញ្ចូលបក្សនៅរដ្ឋកាលីហ្វ័រនីញ៉ា… វ៉ាស្ហ៊ីតោនស្តេត… តិចសាស់ និងម៉ាសាឈូសិត ។
ការស្ម័គ្រចិត្តចូលរួមពីមនុស្សជិត ៤ពាន់នាក់ នៅក្នុងសហរដ្ឋអាមេរិក និងក្នុងប្រទេសកាណាដា នេះ គឹនៅបន្ទាប់ពីមនុស្សជាច្រើនពាន់នាក់ដទៃទៀត ក្នុងប្រទេសអូស្ត្រាលី… នូវ៉ែលហ្សេឡង់… នៅទ្វីបអឺរ៉ុប និងនៅកូរ៉េខាងត្បូងផងដែរ ដែលបានស្ម័គ្រចិត្តចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា តាមដំណើរទស្សនកិច្ចរបស់ បណ្ឌិតហ៊ុន ម៉ាណែត កន្លងមកនេះ ។