ពលរដ្ឋខែ្មរនៅក្រៅប្រទេសប្រមាណជិត ៤ពាន់នាក់ គាំទ្រគណបក្សប្រជាជន


Join cpp 25 04 16 2 copy

     ដំណើរ​ទស្សន​កិច្ច​របស់​ បណ្ឌិត ​ហ៊ុន ​ម៉ាណែត​ ក្នុង​សហ​រដ្ឋ​អាមេរិក​ និង​ប្រ​ទេស​កា​ណា​ដា​ បាន​ប្រ​មូល​ការ​គាំទ្រ​មនុ​ស្ស​ច្រើន​ពាន់​នាក់ ឱ្យ​បាន​យល់​ពី​ស្ថាន​ការណ៍​កម្ពុជា​បច្ចុ​ប្បន្ន​ ។ ដំណើរ​ទស្សន​កិច្ច​នោះ​ដែរ ត្រូវ​គេ​ឃើញ​មាន​យុវ​ជន​ និង​ប្រ​ជា​ពល​រដ្ឋ​ជិត​ ៤​នាក់​ពាន់​នាក់​ ទាំង​ក្នុង​សហ​រដ្ឋ​អាមេរិក និង​ប្រ​ទេស​កា​ណា​ដា បាន​ចូល​រួម​ជា​មួយ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ថែម​ទៀត​ ។ សមា​ជិក​ថ្មី​ដែល​គាំទ្រ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ជិត​ ៤​ពាន់​នាក់​នោះ រួម​មាន​ការ​បញ្ចូល​បក្ស​នៅ​រដ្ឋ​កា​លី​ហ្វ័រ​នី​ញ៉ា​… វ៉ា​ស្ហ៊ី​តោន​ស្តេត​… តិច​សាស់ និង​ម៉ា​សា​ឈូ​សិត ​។

     ការ​ស្ម័គ្រ​ចិត្ត​ចូល​រួម​ពី​មនុ​ស្ស​ជិត ​៤​ពាន់​នាក់ ​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​ និង​ក្នុង​ប្រ​ទេស​កា​ណា​ដា ​នេះ គឹ​នៅ​បន្ទាប់​ពី​មនុ​ស្ស​ជា​ច្រើន​ពាន់​នាក់​ដទៃ​ទៀត​ ក្នុង​ប្រ​ទេស​អូ​ស្ត្រា​លី…​ នូវ៉ែល​ហ្សេ​ឡង់​… នៅ​ទ្វីប​អឺរ៉ុប និង​នៅ​កូរ៉េ​ខាង​ត្បូង​ផង​ដែរ​ ដែល​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​គាំទ្រ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ​តាម​ដំណើរ​ទស្សន​កិច្ច​របស់​ បណ្ឌិត​ហ៊ុន ​ម៉ា​ណែត​ កន្លង​មក​នេះ​ ។​

Join cpp 25 04 16 3 copy  Join cpp 25 04 16 4 copy

Join cpp 25 04 16 5 copy  Join cpp 25 04 16 6 copy