តបតាមការអញ្ជើញរបស់លោក ត្រាន ហុង មិញ រដ្ឋមន្រ្តីក្រសួងសំណង់នៃសាធារណរដ្ឋសង្គម និយមវៀតណាម នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សាទ្វេភាគីជាមួយក្រសួងសំណង់វៀតណាម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូនរវាងប្រទេសទាំងពីរ។
កិច្ចប្រជុំនាព្រឹកនេះបានផ្ដោតលើ៖
(១)ការដឹកជញ្ជូនតាមផ្លូវគោក
(២)ការដឹកជញ្ជូនតាមផ្លូវទឹក
(៣)ចំណុចតភ្ជាប់ផ្លូវល្បឿនលឿនរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អ តាមរយៈការបន្តពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដើម្បីរួមចំណែក ឆ្ពោះទៅសម្រេចឱ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ២០ពាន់លានដុល្លារអាម៉េរិក នាពេលខាងមុខ ដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរធ្លាប់បានឯកភាពគ្នា និងឈរលើមូលដ្ឋានកម្រិតកិច្ចសហប្រតិបត្តិការ «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងប្រកបដោយចីរភាព»៕
















