ឯកឧត្ដម ឆាយ ប្ញទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយសាខាបក្ស និងតំណាងគ្រួសារបក្សចំនួន ១ ២២៦នាក់ មកពីសាខាបក្សភូមិចំនួន ៦ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង


ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញអធិបតីក្នុងពិធីសំណេះសំណាលជាមួយសាខាបក្ស និងតំណាងគ្រួសារបក្សចំនួន ១ ២២៦នាក់ មកពីសាខាបក្សភូមិចំនួន ៦ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានវត្តមានឯកឧត្ដមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក, ឯកឧត្តម លោក លោកស្រី ជាក្រុមការងារគណបក្សថ្នាក់កណ្ដាល និងថ្នាក់ខេត្តចុះមូលដ្ឋានឃុំ, និងគណៈកម្មាធិការគណបក្សថ្នាក់ស្រុក ឃុំ ផងដែរ។

ពិធីសំណេះសំណាលនេះ បានរៀបចំឡើងដាច់ដោយឡែកពីគ្នាចំនួន  ៣កម្មវិធី គឺ កម្មវិធីទី១៖ នៅក្នុងភូមិស្រែអ៊ុក ដែលមានសាខាបក្សភូមិស្រែអ៊ុក ចូលរួម, កម្មវិធីទី២​ និងទី៣៖ នៅស្នាក់ការគណក្សឃុំតាំងក្រសាំង ដែលមានសាខាបក្សភូមិចំបក់កន្ទ្រាញ និងភូមិថ្មី សាខាបក្សភូមិក្រាំងម៉ ភូមិចាស់ និងភូមិគោកពួច ចូលរួម។ តាមរយៈរបាយការណ៍អំពីការងារកសាងសមាជិកគណបក្ស ដោយតំណាងសាខាបក្សភូមិទាំង ៦ បានបង្ហាញថា៖ (១)សាខាបក្សភូមិស្រែអ៊ុក មានក្រុមបក្សចំនួន ៥០ក្រុម គ្រួសារបក្សចំនួន ២៩៧គ្រួសារ ដែលមានសមាជិកសរុបចំនួន ៦៩៤នាក់, (២)សាខាបក្សភូមិចំបក់កន្ទ្រាញ មានក្រុមបក្សចំនួន ៦៣ក្រុម  គ្រួសារបក្សចំនួន ២៨៧គ្រួសារ ដែលមានសមាជិកសរុបចំនួន ៦៨៧នាក់, (៣)សាខាបក្សភូមិថ្មី មានក្រុមបក្សចំនួន ៣៣ក្រុម គ្រួសារបក្សចំនួន ១២៥គ្រួសារ ដែលមានសមាជិកសរុបចំនួន ២៨៦នាក់, (៤)សាខាបក្សភូមិក្រាំងម៉ មានក្រុមបក្សចំនួន ៣១ក្រុម គ្រួសារបក្សចំនួន ១៤០គ្រួសារ ដែលមានសមាជិកសរុបចំនួន ៣៧៥នាក់, (៥)សាខាបក្សភូមិចាស់ មានក្រុមបក្សចំនួន ៣៤ក្រុម គ្រួសារបក្សចំនួន ១៧៤គ្រួសារ ដែលមានសមាជិកសរុបចំនួន ៤០៤នាក់, និង (៦)សាខាបក្សភូមិគោកពួច មានក្រុមបក្សចំនួន ៣៥ក្រុម គ្រួសារបក្សចំនួន ១៨៥គ្រួសារ ដែលមានសមាជិកសរុបចំនួន ៤២៦នាក់។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនៅតាមកម្មវិធីនីមួយៗ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកគណបក្សទាំងអស់ដែលតែងតែស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជម្នះគ្រប់ៗអាណត្តិកន្លងមក ដើម្បីឱ្យគណបក្សមានឱកាសបង្កើតរាជរដ្ឋាភិបាល បម្រើប្រជាជន ព្រមទាំងកសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា​ ជាគណបក្សដែលបាននាំមកនូវសុខសន្ដិភាព និងឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលបានអនុវត្តដោយបិតាសន្តិភាពនៃកម្ពុជាគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ឯកឧត្តមប្រធាន បានបញ្ជាក់បន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ ហើយក្នុងនាមជាគណបក្សដែលធំជាងគេ មានសមាជិកបក្សច្រើនជាងគេ និងទទួលបានសន្លឹកឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ គណបក្សប្រជាជនកម្ពុជាហ៊ានគិត ហ៊ានថា ហ៊ានធ្វើ​ និងហ៊ានទទួលខុសត្រូវ ព្រមទាំងបាននៅបម្រើប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានជម្រាបជូនអំពីគុណប្រយោជន៍នានាដែលប្រជាជនទទួលបាន តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺការទទួលបាននូវសុខសន្ដិភាពយូរអង្វែង និងការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយចីរភាព ឆ្ពោះទៅការរីកចម្រើនរុងរឿងពិតប្រាកដ។ ជាចុងក្រោយ ឯកឧត្តមប្រធាន ក៏បានផ្ដាំផ្ញើដល់សមាជិក សមាជិកាគណបក្សទាំងអស់បន្ដចូលរួមថែរក្សានិងការពារសុខសន្ដិភាព និងបន្ដទទួលផ្លែផ្កាពីការអភិវឌ្ឍ ដោយត្រូវចូលរួមអនុវត្តនូវចំណុចសំខាន់ចំនួន ៣ គឺ៖ ទី១.បន្តជឿជាក់ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្ដដឹកនាំរាជរដ្ឋាភិបាល, ទី២.មិនត្រូវជឿតាមការឃោសនាញុះញង់ ឬការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ក្រុមប្រឆាំងជ្រុលនិយម និងទី៣.បន្ដរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំជានិច្ចនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍តាមទិសស្លោក “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់”៕