នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការ រួមឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ស្ថិតក្រោមអធិបតីភាពឯកឧត្តម អ៊ី ឈានប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តប៉ៃលិន។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន, លោក លោកស្រីជាថ្នាក់ដឹកនាំមន្ត្រី ក្រុមការងារចុះមូលដ្ឋាន និងគណបក្សគ្រប់ ថ្នាក់ ទូទាំងខេត្តប៉ៃលិន ដែលបានរៀបចំឡើងនៅទីស្នាក់ការគណបក្ស ប្រជាជន កម្ពុជាខេត្ត។
លោកជំទាវបណ្ឌិត បាន ស្រីមុំ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានលើកឡើងថា៖ សមិទ្ធផលដែលគណបក្សប្រជាជន កម្ពុជា សម្រេចបានយ៉ាងច្រើនមកនេះ គឺសមាជិក សមាជិកាទាំងអស់ត្រូវតែជំរុញ និងបង្កើនការផ្សព្វផ្សាយតាម គ្រប់មធ្យោបាយ រូបភាពទាំងអស់ដើម្បីឲ្យប្រជាពលរដ្ឋជ្រួតជ្រាបកាន់តែច្បាស់ និងកាន់តែផ្ដល់នូវជំនឿទុកចិត្តមកលើគណបក្សប្រជាជន កម្ពុជា តាមរយៈការបន្ដបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បន្ដដឹកនាំរាជរដ្ឋាភិបាល។
លោកជំទាវបណ្ឌិតប្រធានគណបក្សខេត្ត បានជម្រុញដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ទាំងអស់ ចាប់ពីថ្នាក់ខេត្ត ដល់ភូមិ ត្រូវចុះមូលដ្ឋានជាប់ជាប្រចាំ ហើយត្រូវយកចិត្តទុកដាក់បំពេញអ្វីដែលជាតម្រូវការរបស់ ប្រជាពលរដ្ឋបញ្ចៀសបញ្ហាថ្នាំងថ្នាក់ក្នុងមូលដ្ឋាន ដោះស្រាយអន្ដរាគមន៍ បញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា ជាពិសេស សមាជិកគណបក្សទាំងអស់ ត្រូវប្តេជ្ញាចិត្តរួមគ្នា ដើម្បីនាំមកនូវជោគជ័យយ៉ាងត្រចះត្រចង់ ជូនគណបក្ស ក្នុងការបោះ ឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ។
ឯកឧត្តម អ៊ី ឈាន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ក្រុមការ ងារ ចុះមូលដ្ឋាន និងគណបក្សគ្រប់ថ្នាក់ទូទាំងខេត្តប៉ៃលិន ដែលបានប្តេជ្ញាចិត្តចាត់ចែងអនុវត្តប្រកប ដោយស្មារតីទទួល ខុសត្រូវខ្ពស់ នូវកម្មវិធីនយោបាយ សេចក្តីសម្រេច និងគោលការណ៍ណែនាំនានារបស់គណបក្ស និងខិតខំរួមគ្នាធ្វើ សកម្មភាព ចញ្ចឹមចលនានយោបាយយ៉ាងសកម្មនៅគ្រប់មូលដ្ឋានដោយមានកិច្ចសហការល្អជាមួយអាជ្ញាធរ កងកម្លាំង មាន សមត្ថកិច្ចនានា ក្នុងការចុះផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
បន្ថែមពីនេះ ឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើដល់គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ត្រូវ ពង្រឹង មន្ត្រីដែលបំពេញការងារក្នុងទីស្នាក់ការគណបក្សខេត្ត ដើម្បីធ្វើជាសេនាធិការក្នុងការចាត់ចែងកិច្ចការនានា របស់ គណបក្ស ក្នុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោត និងធ្វើជាសេនាធិការក្នុងការតាមដានត្រួតពិនិត្យ វាយតម្លៃ បូក សរុប សភាពការណ៍នានាក្នុងខេត្ត និងសកម្មភាពអនុវត្តផែនការសកម្មភាពប្រតិទិនការងារឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ដើម្បីផ្តល់គោលការណ៍តម្រង់ទិសក្នុងការអនុវត្តប្រកប ដោយប្រសិទ្ធភាពខ្ពស់៕










